លោកតាវិចទ័រជួយអំពាវនាវឲ្យសម្រេចបំណង អ៊ិត សេដ្ឋា

ភ្នំពេញ៖ ក្រោយ​ការ​ស្លាប់​របស់​ពិធី​ករ​ដ៏ល្បីមាន​ថ្មីមាត់​មិន​ចេះរីង​ស្ងួត លោក អ៊ិត សេដ្ឋា បាន​ជិត​កន្លះ​ឆ្នាំមក បន្ស​ល់ទុក​កូន​កំព្រារ​បុស​ស្រី ៣នាក់ រស់នៅ​ជាមួយ​ជីដូន​ទីទល់​ក្រ ឃើញ​ស្ថាន​ភាព​បែប​នេះហើ​យ​ក្រុម​ការងារ CBS របស់​​ស្ថានី​យទូរ​ទស្សន៍ CTN បាន​ផ្សព្វ​ផ្សាយ​រក​ជំនួយ​ពីស​ប្បុរ​សជន​គ្រប់ម​ជ្ឈដ្ឋាន ភ្លាម​ៗនោះ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានឧបត្ថម​កូន​ប្រុស​ស្រី​ទាំង ៣នាក់ នូ​វ​​ការ​​សិ​ក្សា​​ដោយ​​ឥត​​បង់​​ថ្លៃ​ ១០០ភាគរយ ទាំង​​ចំណេះ​​ទូទៅ និង​​ភាសា​​អង់​គ្លេស និង​មាន​សប្បុ​រស​ជន​ផ្តល់​ជាថវិកា​ជាច្រើន​ទៀត រហូត​ដល់​មាន​លទ្ធភាព ទិញ​បាន​ផ្ទះមួយ​ជុង ស្ថិត​ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ ។

a

b

c

នៅ​ព្រឹក​ថ្ងៃទី២០ ខែតុលា នេះ លោក សុវណ្ណ រិទ្ធី ហៅ លោកតាវិចទ័រ ដែល​ជាអ្នក​ដឹក​នាំក្រុម​ការងារ CBS ផ្ទាល់ បាន​បង្ហោះ​សារ​ជម្រាប​ជូន​បង​ប្អូន​ពី​កាល​បរិច្ឆេទ​នៃកម្ម​វិធី​ឡើង​គេ​ហ​ដ្ឋាន​ថ្មី​របស់​លោក អ៊ិត ស៊ីថា ថា “កម្ម​វិធី​ឡើង​ផ្ទះ​ជូន​ក្រុម​គ្រួសា​រ​បង អ៊ិត សេដ្ឋា នៅថ្ងៃទី២៣ តុលា ២០១៧” ។ ភ្ជាប់​នឹង​កម្ម​វិធី​ឡើង​គេហ​ដ្ឋាន​ថ្មី​នេះ លើ​ខ្នង​សំបុ​ត្រអញ្ជើ​ញ​នោះ ក៏​បាន​សរសេរ​ថា “ពិធី​ឡើង​គេហដ្ឋាន​ថ្មី និង​ពិធី​ខួបកំណើត​កូន​ប្រុស​លោក អ៊ិត ស៊ីថា គឺ អ៊ិត មនោរម្យ គម្រប់ ១៦ឆ្នាំ” ។

d

e

f

ក្នុង​ទឹក​មុខ​ស្រស់​ថ្លាក្នុងរូប​ថត​ប៉ុន្មាន​សន្លឹករ​បស់​ក្រុមកា​រងារ CBS ហាក់​បានផ្តល់​ក្តី​សង្ឃឹម​ដល់​គ្រួសារ​អតីត​ពិធី​ករ​ដ៏ល្បី អ៊ិ សេដ្ឋា ឲ្យ​ឆ្ពោះ​ទៅមុខ​ទៀត ជាពិសេ​សកូន​កំព្រារ​ទាំង ៣នាក់​តែម្តង

g

h

i

j

k

l

ប្រភព៖ តារាញូស៍

Leave a Reply

Your email address will not be published. Required fields are marked *